រឿងឃាតកម្មយ៉ាងព្រៃផ្សៃ ដែលប្តីតិរិច្ឆាននាំប្រពន្ធរបស់ខ្លួនទៅឱ្យបក្ខពួកចាប់រំលោភរួចសម្លាប់ចោល កាលពីដើមខែមីនា ឆ្នាំ ២០១៧នោះ នៅពេលនេះ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានតាមចាប់ជនដៃដល់ចំនួន ៤ នាក់ ។ ស្ត្រីរងគ្រោះឈ្មោះ ប្រាក់ សុធី អាយុ ២៤ ឆ្នាំ មានលំនៅដ្ឋាននៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្តីដ៏កំណាចរូបនោះ បានយកប្រពន្ធទៅឱ្យមិត្តភក្តិរំលោភបូក សម្លាប់រួចយកសាកសពទៅបោះចោលក្នុងព្រៃ កាលពីដើម ខែមីនា ឆ្នាំ ២០១៧ ពេលនេះកម្លាំងនគរបាល ខេត្តព្រះសីហនុ បង្ក្រាបក្រុមជនល្មើសបានហើយ ។ ក្នុងនោះមេក្លោងគឺជាប្តីឥតខាន់ស្លារបស់នារីរងគ្រោះតែម្តង ដោយបាននាំប្រពន្ធ យកទៅឱ្យបក្ខពួក ៤ នាក់ទៀត ចាប់រំលោភរួច សម្លាប់យកសពទៅបោះចោលនៅក្នុងព្រៃ ។ ក្រុមជនសង្ស័យទាំងនោះ ត្រូវកម្លាំងនគរបាលបង្ក្រាបបាននៅ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៧ នេះ នៅក្នុង រង្គសាលឌីស្កូថេក អិលវី ។
ប៉ូលីសបានដាក់ការសង្ស័យទៅលើ ឈ្មោះ ទៀន ខ្លុញ ដែលធ្លាប់ជាប្តីរបស់នារីរងគ្រោះ ពីព្រោះពីមុនជនរងគ្រោះ ធ្លាប់ត្អូញត្អែរប្រាប់គេឯងថា ប្តីរបស់នាងបានគំរាមសម្លាប់នាង ។ នៅយប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៧ កម្លាំងជំនាញបានឃើញ ឈ្មោះ ទៀន ខ្លុញ នៅក្នុងរង្គសាលឌីស្កូថេកអិលវី សមត្ថកិច្ចបានឃាត់ខ្លួនជននោះមកសាកសួរ និង ឈានទៅចាប់បានបក្ខពួកជាបន្តបន្ទាប់ សរុបទាំងអស់ចំនួន ៤នាក់ ។
ជនសង្ស័យទាំង ៤ នាក់នោះ ទី១មាន ឈ្មោះ ទៀន ខ្លុញ ឬទៀន ប៊ុនឡូ អាយុ ៣០ ឆ្នាំ អតីតត្រូវជាប្តីអត់ខាន់ស្លារបស់ជនរងគ្រោះ ទី២ ឈ្មោះ សៅ បូរ៉ា អាយុ ៣២ ឆ្នាំ ទី៣ ឈ្មោះ ផុន សុភ័ណ្ឌ អាយុ ៣០ ឆ្នាំ ទី៤ ឈ្មោះ ស៊ុន ណារិទ្ធិ អាយុ ៣០ ឆ្នាំ និង ម្នាក់ទៀតមិនទាន់ចាប់ខ្លួនបាន ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ៤ នាក់បានឆ្លើយសារភាពថា ពួកគេមានគ្នា ៥ នាក់ បាននាំគ្នាផឹកស៊ីច្រៀងខារ៉ាអូខេចាប់ពី ម៉ោង ៨ យប់ រហូតដល់ម៉ោង ៣ ជិតភ្លឺឈានចូលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ហើយបាននាំនារីរងគ្រោះ ដឹកតាមម៉ូតូទៅឆ្នេរអូរត្រេះចាស់ ហើយនាំគ្នាចាប់រំលោភម្នាក់ម្តងៗ រហូតដល់នាងស្រែកយំខ្លាំងៗហៅគេជួយ ពេលនោះពួកគេបានយកកន្សែងពោះគោរឹតក និង យកកាំបិតចាក់បន្ថែមទៀតរហូតដល់ស្លាប់ ហើយបានយកសពដឹកទៅទម្លាក់ចោលក្នុងព្រៃក្បែរផ្លូវទៅអាឡាំងដឹឡុង នៅក្រុម ៤ ភូមិ ៦ នៅក្រុងព្រះសីហនុ តែម្តងទៅ ។
ឯបុរសឈ្មោះ ទៀង ខ្លុញ ជាប្តីជនរងគ្រោះបាននិយាយថា គេមិនបានរំលោភទេគឺគេនៅអង្គុយមើលនាក់ទាំង ៤នាក់ រំលោភប្រពន្ធខ្លួនរហួតដល់សម្លាប់នាងចោលទៀត ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាល បញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕






No comments:
Post a Comment