Thursday, July 6, 2017

ក្រសួង​ប្រកាស​ឲ្យ​ប្រយ័ត្ន​បាតុភូត​ខ្យល់ ផ្គរ រន្ទះ

ក្រសួង​ប្រកាស​ឲ្យ​ប្រយ័ត្ន​បាតុភូត​ខ្យល់ ផ្គរ រន្ទះ    http://mmoity.com/KHY



​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ខ្យល់​មូសុង​និរតី​ បាន​​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេល​ដែល​ជ្រលង​សម្ពាធ​ទាប​ ក៏​កំពុង​អូស​បន្លាយ​កាត់​លើ​កម្ពុជា​ដូច​គ្នាដែរ។ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១២ ខែកក្កដា មាន​ស្ថានភាព​ដូច​ខាងក្រោម៖
  • តំបន់​វាល​ទំនាប ពិសេស​ រាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ កណ្ដាល ព្រៃវែង និង​ស្វាយរៀង អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ ទៅ​ច្រើន។
  • តំបន់​ខ្ពង់រាប ពិសេស ​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ មណ្ឌលគិរី កំពង់ចាម និង​ត្បូងឃ្មុំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។
  • តំបន់​មាត់​សមុទ្រ ពិសេស ​ខេត្ត​កោះកុង និង​ព្រះសីហនុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅច្រើន។


ក្រៅ​ពី​មាន​ភ្លៀង ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​បាន​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ខ្យល់ ផ្គរ រន្ទះ ផង​ដែ
រ ជា​ពិសេស​នៅ​តំបន់​វាល​ទំនាប​កណ្ដាល៕

No comments:

Post a Comment

FB: PAGE : Naroeun Auto Garage