Thursday, August 17, 2017

ស្តីពីស្ថានភាពទឹកជំនន់ នៅស្រុកព្រៃនប់ :

ស្តីពីស្ថានភាពទឹកជំនន់ នៅស្រុកព្រៃនប់ :
+ដោយសាររយ:ពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូលដល់ព្រឹកថ្ងៃទី 17.08.2017​ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ3 ក្នុងឃុំទឹកថ្លា- ឃុំទឹកល្អក់-ឃុំសាមគី្គ និងឃុំមួយចំនួនទៀតតាមផ្លូជាតិ4 ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់ ។ ប៉ុន្តែក្នុង អំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា ។
+ករណីនេះកម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងនិងចាស់ជរា ។
+ស្នងការដ្ឋាន បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយអន្តរាគមន៍ បើស្ថានភាពទឹកមិនថមថយ ​។









No comments:

Post a Comment

FB: PAGE : Naroeun Auto Garage