<figure class="op-ad"> <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1079685938799918_1079685958799916&adtype=banner300x250"></iframe> </figure>
<script type="text/javascript">
var adfly_id = 17289239;
var popunder_frequency_delay = 0;
</script>
<script src="http://cdn.adf.ly/js/display.js"></script>
var adfly_id = 17289239;
var popunder_frequency_delay = 0;
</script>
<script src="http://cdn.adf.ly/js/display.js"></script>
រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវមិត្តស្រីដែលទើបស្គាល់គ្នាបាន១ខែ ល្បួងផឹកស្រារហូតស្រវឹង ហើយចូលផ្ទះសំណាក់ដោយនាំបុរសម្នាក់ចូលជាមួយ ក៏ត្រូវបានបុរសនោះចាប់រំលោភបានសម្រេច រួចគេចខ្លួនបាត់ទាំងមិត្តភក្តិស្រីនិងប្រុស បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ឧសភា ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់សុធារស ជាប់ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះមានអាយុ១៩ឆ្នាំ មានមុខរបរបម្រើការក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងមានស្រុកភូមិ-ឃុំ ចា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមការរៀបរាប់ពីនារីរងគ្រោះដែលត្រូវគេចាប់រំលោភនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានមិត្តភក្តិស្រីម្នាក់ ដែលធ្វើការជាមួយគ្នានៅក្នុងក្រុងបាវិត បានបបួលរូបនាងមកលេងភ្នំពេញ ។ ចំពេលរូបនាងចង់មកលេងកូនដែលផ្ញើម្តាយនៅភ្នំពេញផងក៏យល់ព្រមមកជាមួយ ។ ពេលមកដល់ភ្នំពេញហើយនោះ មិត្តភក្តិនាងបានហៅសង្សារគេម្នាក់ទៀតមកជាមួយដែរ សរុបទាំងអស់មានគ្នា៣នាក់ ថាទៅញ៉ាំអីនៅក្នុងហាងមួយ មិនចាំឈ្មោះ និងទីតាំង។
នារីរងគ្រោះបន្តឲ្យដឹងថា ពេលញ៉ាំអីហើយ ទាំងពីរនាក់នោះក៏បបួលរូបនាងបន្តទៅរាំលេងក្នុងក្លឹបកម្សាន្តទៀត ដោយហៅស្រាបៀរ១កេសមកផឹកគ្នា៣នាក់ ។ លុះពេលផឹកស្រវឹងហើយ ក៏នាំគ្នាមកដេកនៅផ្ទះសំណាក់យីហោ សុធារស ដោយជួលបន្ទប់មួយ មានគ្រែ២ ។ ពេលនៅក្នុងផ្ទះសំណាក់ រូបនាងដេកគ្រែមួយម្នាក់ឯងទេ ហើយសង្សារ១គូទៀត ដេកគ្រែផ្សេង ។ ស្រាប់តែនៅវេលាម៉ោងប្រហែលជាង២រំលងអធ្រាត្រ បុរសជាសង្សារមិត្តភក្តិនាង បានឡើងមកពោបពីលើនាង ហើយធ្វើសកម្មភាពចាប់រំលោភរូបនាងទាំងកម្រោលបង្ខំរហូតបានសម្រេច ខណ:ដែលរូបនាងខំរើបម្រាស់យ៉ាងណាក៏ដោយ ណាមួយនាងគ្មានកម្លាំងព្រោះអាការ:ស្រវឹងនៅមិនទាន់ស្វាងផង ។
ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក ទៀតថា ខណ:នោះ នាងប្រឹងស្រែកឲ្យមិត្តភក្តិស្រីដែលនៅលើគ្រែ១ទៀតជួយដែរ តែបែរជាមិត្តភក្តិនោះមិនព្រមមកជួយ បានត្រឹមតែអង្គុយមើលសង្សាររបស់គេ ធ្វើសកម្មរំលោភនាងលើគ្រែមួយទៀត រហូតបានសម្រេចទៅវិញ ធ្វើឲ្យរូបនាងមានការឈឺចាប់យ៉ាងខ្លាំង ។ ភ្លាមៗនោះ នាងបានរត់ចុះមកក្រោមប្រាប់អ្នកមើលការខុសត្រូវផ្ទះសំណាក់ ប្រាប់ថា គេចាប់រំលោភនាងហើយ និងឲ្យខាងម្ចាស់ផ្ទះសំណាក់ ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់នោះទុកសិន រង់ចាំសមត្ថកិច្ចមកដោះស្រាយ ។ តែខាងម្ចាស់ផ្ទះសំណាក់មិនឃាត់ទេ ថែមទាំងដេញឲ្យចេញផុតពីផ្ទះសំណាក់របស់គេ ដើម្បីកុំឲ្យមានរឿង ។
ក្នុងនោះដែរម្ចាស់ផ្ទះសំណាក់មិនបានហាមឃាត់ពីរនាក់ដែលជាជនបង្ក និងមិត្តភក្តិស្រីនារីរងគ្រោះនោះទេ ធ្វើឲ្យនារីរងគ្រោះ ចុះពីផ្ទះសំណាក់ស្រែយំ សុំការជួយអន្តរាគមន៍ពីសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនោះ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយនាំនារីរងគ្រោះ និងម្ចាស់ផ្ទះសំណាក់ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីដាក់ពាក្យបណ្ដឹង ហើយសួរនាំ និងរកដំណោះស្រាយតាមនីតិវិធី ៕




No comments:
Post a Comment